(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ក្រសួងបន្តថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀត ដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ (Local Low Formed)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

ដោយតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែសម្រាប់ថ្ងៃទី១៩-២១ ខែមីនា ពិសេសនៅតំបន់ទំនាំបកណ្តាល និងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើង, សីតុណ្ហភាពអតិបរិមាធ្លាក់ចុះបន្តិចមកវិញ។

ក្នុងនោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ដោយឡែកតំបន់មាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ