ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ក្នុងនោះមានជនជាតិខ្មែរម្នាក់និងជនជាតិអាមេរិកម្នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង៤០គីឡូក្រាម។
កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដោយមានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចមុខផ្ទះ លេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ គឺទី១-ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតនៅឆ្នាំ១៩៨៩ ជនជាតិអាមេរិកាំង និងទី២-ឈ្មោះ ឆាយ ទី ភេទប្រុស កើតនៅឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ ។
ចំណែកវត្ថុតាងចាប់យកមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២គីឡូក្រាមនិង៧២៤ក្រាម ។បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ