សៀមរាប៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសរកឃើញជំងឺផ្តាសាយបក្សីប្រភេទ A/H9 (Influenza A/H9) ឆ្លងលើទារិកាអាយុ ១ឆ្នាំ ១ខែ ដោយមានរោគសញ្ញា គ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម ហើយបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ទារិកានេះ រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា «យើងរកឃើញករណីជំងឺផ្តាសាយបក្សី ប្រភេទA/H9 (Influenza A/H9) លើមនុស្ស ដោយរកឃើញតាមរយ:ប្រព័ន្ទតាមដានជំងឺរលាកសួត របស់ក្រសួងសុខាភិបាល»។CDC បានរកឃើញថា នៅក្នុងភូមិមានមាន់ងាប់ជាបន្តបន្ទាប់ ចាប់តាំងពីខែកុម្ភ: ២០២២ មក។ តាមលទ្ធផលដោយមន្ទីរពិសោធន៍ថ្នាក់ជាតិ នៅថ្ងៃទី១០ ខែ មិនា ឆ្នាំ ២០២២ បញ្ជាក់ថាវិជ្ជមាន Influenza A/H9។

ភ្លាមៗ ក្រសួងបានបញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការណ៍ជាមួយមន្ត្រីក្រុមឆ្លើយតបបន្ទាន់ថ្នាក់ខេត្ត ចុះអង្កេតស្រាវជាវ បង្ការ និងទប់ស្កាតការរាត្បាត និងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាន។បើមានករណីសង្ស័យថា មានជំងឺផ្តាសាយបក្សី លោកអ្នកអាច ទាក់ទងព័ត៌មានបន្ថែមតាមរយៈលេខ ១១៥៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ