សម្តេចតេជោ ហ៊ុន សែន ចោទសំណួរថា តើអស់លោកជាចៅហ្វាយខេត្ត ធ្វើអី បានជាឲ្យគេចុះកាប់ព្រៃលិចទឹក?
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានយកព្រៃលិចទឹកបឹងទន្លេសាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចោទជាសំណួរថា តើអស់លោកជាចៅហ្វាយខេត្តធ្វើអី បានជាឲ្យគេចុះកាប់ព្រៃលិចទឹក? មកពីមនុស្សច្រើនពេក បានជាធ្វើមិនកើត?។
សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
សម្តេចតេជោ បានបញ្ជាក់ថា បើសិនជានបណ្តែតបណ្តាយ ម្តងអស់បន្តិចៗ តើទន្លេសាបនៅសល់ប៉ុន្មានទៅ? បញ្ហានេះ សម្តេចតេជោបានបញ្ជាឲ្យ ខេត្តជុំវិញបឹងទន្លេសាប ត្រូវទទួលខុសត្រូវ និងបង្កើតសមត្ថភាព ដើម្បីដោះស្រាយបញ្ហានេះ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ