ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្គង់ទឹ កស្អា តមួយរយៈពេលខ្លី នៅក្នុងសង្កាត់មួយចំនួន ក្នុងខណ្ឌចំនួន ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បី ជួសជុល និង តភ្ជាប់បំពង់ចែកចាយទឹកស្អាត។ជាក់ស្ដែងទីតាំង និង ពេលវេលាដែ លត្រូវផ្អាក ការផ្គត់ផ្គង់ទឹកមានដូចជា ៖

១. សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូ វលេខ ៤០kk ដល់ផ្លូវលេខ ៣៦៩ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅ យប់ថ្ងៃចន្ទ ទី ១៧ ខែមករា ឆ្នាំ ២០២២។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ ម៉ោង ២៤:០០ នាទី និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេល ខ្លីក្រោយពេល កាត់ភ្ជាប់បំពង់ទឹកថ្មីរួច។

២. សង្កាត់ដង្កោ ខណ្ឌដង្កោរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៥៨D-២៨ ដល់ផ្លូវលេខ ២៨D-២២ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ ថ្ងៃអង្គារ ទី ២៥ ខែមករា ឆ្នាំ ២០២២។ ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹក ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទី និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី។

៣. សង្កាត់ចោមចៅទី ២ សង្កាត់ចោមចៅទី ៣ សង្កាត់កាកាបទី ២ ខណ្ឌពោធិ័សែនជ័យ រដ្ឋាករទឹកស្វ យ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក តាមសង្កាត់មួយៗក្នុងខណ្ឌពោធិ៍សែនជ័យ ដូចខាងក្រោម ៖

ក. លើផ្លូវលេខ ១៣៦cc សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃសុក្រ ទី ២១ ខែមករា ឆ្នាំ ២០២២។

ខ. លើផ្លូវលេខ ១៣៦cc សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃសុក្រ ទី ២១ ខែមករា ឆ្នាំ ២០២២។

គ. លើផ្លូវលេខ ១២៣Ka សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃសុក្រ ទី ២៨ ខែមករា ឆ្នាំ ២០២២។

ឃ.លើផ្លូវលេខ ៤១៦កា សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃពុធ ទី ១៩ ខែមករា ឆ្នាំ ២០២២។

៤. សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពី ផ្លូវលេខ ៦០cw ដល់ផ្លូវលេខ ៥៨cw នៅក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ ២០២២។ ការងារ កាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹ កផ្អា កការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ