បាងកក៖ គណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ របស់ប្រទេសថៃ (NACC) គ្រោងនឹងចោទប្រកាន់អតីត នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងអ្នកផ្សេងទៀត នៅក្នុងតុលាការកំពូល ពីបទខ្ជះខ្ជាយថវិកាចំនួន ២៤០ លានដុល្លារ លើការផ្សព្វផ្សាយ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាសាធារណៈក្នុងឆ្នាំ ២០១៣ ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

អគ្គលេខាធិការ NACC លោក Niwatchai Kasemongkol បាននិយាយ កាលពីថ្ងៃពុធថា គណៈកម្មការ បានដោះស្រាយរួចហើយថា ខ្លួននឹងយកបញ្ហានេះ ទៅនាយកដ្ឋានព្រហ្មទណ្ឌ នៃតុលាការកំពូល សម្រាប់អ្នកកាន់មុខតំណែងនយោបាយ ។ចំណាត់ការផ្លូវច្បាប់នេះ ក៏នឹងរួមបញ្ចូលផងដែរ នូវអគ្គលេខាធិការរបស់លោកស្រី យីងឡាក់ គឺ អតីតឧបនាយករដ្ឋមន្ត្រី Niwatthamrong Boonsongpaisan និងភាគីឯកជន ដែលពាក់ព័ន្ធក្នុងគម្រោង យុទ្ធនាការនយោបាយ  ។

អគ្គលេខាធិការ NACC ចោទប្រកាន់រដ្ឋាភិបាលលោកស្រីយីងឡាក់ ថាបានបែងចែកប្រាក់ចំនួន ២៤០លានបាត ដោយខុសច្បាប់ដល់គម្រោង “Roadshow to Thailand’s Future Thailand 2020” ។

សូមបញ្ជាក់ថា លោកស្រីយីងឡាក់បានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ ២០១៧ ដោយខកខានមិនបានបង្ហាញខ្លួននៅតុលាការកំពូលសម្រាប់សេចក្តីសម្រេចក្នុងសវនាការលើការសន្យាទិញស្រូវរបស់លោកស្រី។ក្រោយមក តុលាការបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយពីគម្រោងសន្យាទិញស្រូវរបស់លោកស្រី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ