ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ នៅទ្វីបអាស៊ី និងលេខ១៤ ទូទាំងពិភពលោក ជាប្រទេសដែលល្អបំផុតសម្រាប់អ្នកដែលបានចូលនិវត្តន៍ទៅកម្សាន្តឆ្នាំ២០២២។ នេះបើយើងតាមការចេញផ្សាយរបស់គេហទំព័រ International Living កាលពីពេលថ្មីៗនេះ។

ក្នុងនោះ ព្រះរាជាណាចក្រថៃជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ទ្វីបអាស៊ី និងលេខ១១ ទូទាំងពិភពលោក។ ដោយឡែកសម្រាប់ទូទាំងពិភពលោកនេះផងដែរ ប្រទេសប៉ាណាម៉ា ជាប់លេខ១ ប្រទេសកូស្តារីកា ជាប់លេខ២ និងលេខ៣ គឺប្រទេសម៉ិចស៊ីកូ ។ ប្រទេសអេក្វាឌ័រ ប្រទេសកូឡុំប៊ី ប្រទេសបារាំងប្រទេសម៉ាល់តា ប្រទេសអេស្ប៉ាញ ប្រទេសអ៊ុយរូហ្គាយ ប្រទេសអៀរឡង់  និងប្រទេសប៉េរូ  បានជាប់ ចំណាត់ថ្នាក់បន្តបន្ទាប់។

ដោយឡែកកាលពីខែវិច្ឆិកា ឆ្នាំ២០២១ និងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានវាយតម្លៃថា រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ សម្រាប់ការមកទស្សនាកម្សាន្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រាសាទអង្គរ ក៏បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទដែលល្បីល្បាញបំផុតនៅអាស៊ីផងដែរ ក្នុងចំណោមប្រាសាទចំនួន ១០ នៅទូទាំងពិភពលោក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ