ភ្នំពេញ៖កូនខ្លាឃ្មុំយក្សផេនដាបានកើតជាលើកដំបូងនៅប្រទេសសិង្ហបុរីកាលពីប៉ុន្មានខែមុនប៉ុន្តែគេទើបតែដាក់ឱ្យសាធារណជនបានឃើញក្នុងពេលថ្មីៗនេះតែប៉ុណ្ណោះ។ ក្រោយពីមានការបោះឆ្នោតប្រជាមតិតាមអនឡាញរួចហើយ គេបានសម្រេចចិត្តដាក់ឈ្មោះកូនខ្លាឃ្មុំនេះថា លេ លេ (Le Le)។
កាលពីដើមឆ្នាំ២០២១ សំឡេងបោះឆ្នោតជាង ៦៤ ០០០ ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងការស្ទង់មតិតាមអ៊ីនធឺណិតដែលគេបានធ្វើចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែវិច្ឆិកាដើម្បីសម្រេចឈ្មោះកូនខ្លាឃ្មុំផេនដាយក្សដែលកើតនៅសិង្ហបុរីនេះឈ្មោះថា លេ លេ ដោយមានសម្លេងគាំទ្រជាង ៣១ ០០០។កូនខ្លាឃ្មុំយក្សផេនដាសម្រាប់ពាក្យថា «Le» ដែលមានន័យថា «សុភមង្គល» ផងដែរ។
កូនខ្លាឃ្មុំឈ្មោល Le Le នេះបានកើតចេញពីមេខ្លាឃ្មុំនិងបារបស់វាឈ្មោះ កៃ កៃ (Kai Kai) និង ជា ជា (Jia Jia) កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ មេបារបស់កូនខ្លាឃ្មុំនេះមានកំណើតនៅទីក្រុង Chengdu នៅខេត្ត Sichuan ភាគនិរតីប្រទេសចិន ហើយបានទៅដល់ប្រទេសសិង្ហបុរីនៅឆ្នាំ២០១២៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ