ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល  ៥ឆ្នាំចុងក្រោយ (២០១៧ -២០២១) ប្រទេសកម្ពុជាបាននាំអង្ករចេញ ទៅកាន់ប្រទេសរុស្សីបានចំនួន ១៧  ៥១២តោន ។ 

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៣ មីនា បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្សីមានចំនួន ២ ២២៣  តោន ដែលគិតជាទឹកប្រាក់មានចំនួន១៩៦៣  ៦៤០ ដុល្លារសហរដ្ឋអាមេរិក និងសម្រាប់ ខែមករា និងខែកុម្ភៈ  នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញ ទៅកាន់ប្រទេសរុស្សី មានចំនួនត្រឹមតែ ២០០តោនដែលគិតជាទឹកប្រាក់មានចំនួន ២០០  ៦៤០ ដុល្លារសហរដ្ឋអាមេរិក។  

សហព័ន្ធស្រូវអង្ករកម្ពុជា គូសបញ្ជាក់បន្ថែមថា ដោយឡែកការនាំអង្ករចេញ ទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោនប៉ុណ្ណោះ ក្នុងរយៈពេល ៥ឆ្នាំ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ