ប្រទះឃើញគ្រោងឆ្អឹងចងស្លាបសេក ប្រហែលស្លាប់ក្នុងសម័យខ្មែរក្រហម ក្នុងល្អាងប្រចៀវមួយកន្លែងនៅស្រុកបាណន់ ខេត្តបាត់ដំបង
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលដើររកអាចម៌ប្រចៀវ បានប្រទះឃើញឃើញគ្រោងឆ្អឹង ចងស្លាបសេកមួយ ក្នុងល្អាងឈូងស្វាយ ស្ថិតនៅក្នុងឃុំតាក្រៀម ស្រុកបាណន់ខេត្តបាត់ដំបង បង្កឱ្យមានការភ្ញាក់ផ្អើល និង បានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ដែលចុះមក ពិនិត្យស្រាវជ្រាវ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានឱ្យដឹងថា គ្រោងឆ្អឹងមនុស្ស ស្លាប់នេះ មានសភាពពុកផុយ ប្រហែលស្លាប់ក្នុងអំឡុងសម័យប៉ុលពត។ នេះបើតាមក្រសួងព័ត៌មានចុះផ្សាយ ។
សមត្ថកិច្ចស្រុកបាណន់ បានឱ្យដឹងថា កាលពីម៉ោង០៩ ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២២ ប្រជាពលរដ្ឋពីរនាក់ ម្នាក់មានឈ្មោះ រួម វុធថា ភេទប្រុសអាយុ២៩ឆ្នាំ និង ឈ្មោះ បឿន ណាល់ ភេទប្រុសអាយុ ៣៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិតាង៉ែន ឃុំតាក្រោម ស្រុកបាណន់ខេត្តបាត់ដំបង បានដើររកអាចម៌ប្រចៀវនៅល្អាងភ្នំឈូងស្វាយ ក្នុងភូមិរបស់ខ្លួនរស់នៅ ក៏ប្រទះឃើញគ្រោង ឆ្អឹងសាកសពក្នុងល្អាងភ្នំ ក៏ប្រញាប់ប្រញាល់រត់មករាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្តនៃស្នងការ នគបាល ខេត្តបាត់ដំបង សហកាជាមួយ កម្លាំងអធិការ និងនគរបាលប៉ុស្ដិ៍ចុះទៅកាន់ កន្លែងកើតហេតុភ្លាមៗ កាលពីថ្ងៃទី ២០ខែកុម្ភៈឆ្នាំ ២០២២ ។
សមត្ថកិច្ចបញ្ជាក់ថា ល្អាងដែលប្រជាពលរដ្ឋទៅរកអាចម៌ប្រចៀវនោះមានជម្រៅប្រហែល២០ម៉ែត្រ កម្លាំងសមត្ថកិច្ចបានសហការ ជាមួយប្រជាពលរដ្ឋចុះសួតាមឫសជ្រៃ ចុះទៅបាតល្អាង ពិនិត្យនិង ប្រមូលយក ឆ្អឹងសាកសពនោះឡើងមកលើ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ