ឧត្តរមានជ័យ៖ សត្វទន្សោងឈ្មោលមួយក្បាលបានងាប់ ខណៈជាប់អន្ទាក់ព្រានអត់អាហារជាច្រើនថ្ងៃ ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ត្រូវបានកម្លាំងការពារព្រៃឈើ សហគមន៍ដើរល្បាតប្រទះឃើញ បន្ទាប់ពីលឺ ឮសំឡេងឆ្កែព្រួស ស្ថិតនៅត្រង់ចំណុចភូមិសាស្ត្រព្រៃសន្លុង ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមមានជ័យ នៅថ្ងៃទី១៨កុម្ភៈ ២០២២នេះ។

បច្ចុប្បន្នសត្វទន្សោងមួយក្បាលនោះ ត្រូវបានដឹកយកទៅទីស្នាក់ការកណ្តាលសហគមន៍ព្រៃសង្ឃរុក្ខាវ័ន ដើម្បីធ្វើពិធីបង្សុកូល និងកប់នៅទីនោះ។

គួរបញ្ជាក់ថា កន្លងមកនៅចំណុចព្រៃសង្ឃរុក្ខាវ័ន្ត ទោះបីមានកម្លាំងសហគមន៍រួមទាំងកម្លាំងបរិស្ថាន ព្រះសង្ឃធ្វើការទប់ស្កាត់ការពារយ៉ាងណាក្តី ក៏នៅតែមានជនខិលខូចដែលជាព្រានព្រៃលប លួចចូលធ្វើសកម្មភាពដាក់អន្ទាក់សត្វ ឬក៏បរបាញ់បានដោយរលូនផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ