សាឡាងចម្លងកោះពេជ្រ-កោះនរា ចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លង កោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៧:០០យប់ ជារៀងរាល់ថ្ងៃ។
នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នសាឡាងចម្លងកោះពេជ-កោះនរា នេះដើម្បី ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្ស ដែលតែង តែជួប ប្រទះនូវការកកស្ទះចរាចរជាញឹកញាប់។
ដោយសារតែស្ពានកោះពេជ្រ-កោះនរាកំពុងតែដំណើរការ សាងសង់នោះ រដ្ឋបាលរាជធានីភ្នំពេញបា នអនុញ្ញាតជូនក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក ធ្វើអាជីវកម្មសាឡាងចម្លងអ្នកដំ ណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២២ នេះតទៅ ដោយចាប់ផ្តើមពីម៉ោង៦ : ០០នាទីព្រឹក ដល់ម៉ោង១៩ : ០០នាទីយប់ ជារៀងរាល់ថ្ងៃ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ