លោក ហ៊ុន ម៉ានី ឆ្លើយតបទៅលោក គឹម ហាងថា «កុំគិតថាមានតែគំនិតលោកដែលត្រូវ ពាក្យថាស្រឡាញ់ជាតិមានន័យនិងស្មារតីខ្ពង់ខ្ពស់ណាស់ »
ភ្នំពេញ៖ ក្រោយពីមានការលើកឡើងពីចំណុចខ្សោយរបស់ខេត្តសៀមរាប មកពីការកំណត់កម្ពស់ នៃការសាងសង់ ហើយអភិរក្សវប្បធម៌ច្រើនពេក របស់លោក គឹមហាង កាលពីពេលកន្លងមក ពេលនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឆ្លើយតបទៅកាន់ លោក គឺម ហាង តាមរយៈហ្វេសបុកផ្លូវការរបស់ លោកថា «កុំគិតថាមានតែគំនិតលោក ដែល ត្រូវ។ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើង អោយ បានច្រើន»
ដោយក្នុងនោះ លោក ហ៊ុន ម៉ានី បានលើកឡើង២មូលហេតុចំនួន៣ដែល ត្រូវតែថែរក្សា អភិរក្សកេរ្ត៏មរតកដូនតាយើង ដោយលោកបានលើកឡើងថា៖សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះមានការប៉ះពាល់ ដល់ កិត្តិ យសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្ត៏មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។
ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែល តោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ)ពិចារណា។កុំគិតថាមានតែគំនិតលោក ដែល ត្រូវ។ ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការ សម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែ លើក្រុមណាមួយឡើ យ ។ ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើង អោយ បានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ