ខេត្តស្ទឹងត្រែង៖សត្វផ្សោតនៅអន្លង់ផ្សោតអូរឈើទាល នៃខេត្តស្ទឹងត្រែង ដែលសត្វផ្សោត១ក្បាលនេះ ធ្លាប់តែហែលបង្ហាញខ្លួនជូនអ្នកទេសចរមើលកម្សាន្តជារៀងរាល់ថ្ងៃ។

មន្ត្រីជលផលបានឱ្យដឹងថា សត្វផ្សោតនេះវាមានទម្ងន់១១០គីឡូក្រាម។ វាបានងាប់ដោយសារតែជាប់មងរបស់អ្នកនេសាទ ត្រូវបានគេប្រទះឃើញអណ្តែតងាប់ជាប់មងនៅជិតច្រាំងទន្លេ ក្នុងភូមិសាស្ត្រភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២។

មន្ត្រីជលផលបានឱ្យដឹងបន្ថែមទៀតថា នៅទីនេះកាលពីពេលកន្លងមក សត្វផ្សោតជាង១០០ក្បាល សត្វទាំងនេះងាប់ជាបន្តបន្ទាប់ រហូតមកដល់ចុងក្រោយនៅសល់តែ១ ក្បាលប៉ុណ្ណោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ