ខេត្តស្ទឹងត្រែង ៖នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ០៩ និង៣០នាទី នៅចំណុចស្ពានទី២ ច្រករបៀង ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានដំណើរការ ស៊ើបអង្កេ តស្រាវជ្រាវជាច្រើនខែ និងឈានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនខាងលើ ។

ក្នុងពេលចុះបង្ក្រាប បានឃាត់ខ្លួនជនសង្ស័យ ១នាក់: ឈ្មោះ ភីមម៉ាន់ចាន់ កាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ឡាវ សញ្ជាតិ ឡាវ ចាប់បានគ្រឿងញៀន ប្រភេទ ម៉េតំហ្វេតា មីន(ICE) ១០ដុំធំ ស្មើទម្ងន់ 9,866.56 g ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តស្ទឹងត្រែងបន្តតាមនីតិវិធី ៕Sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ