មេពូជសុនខហិតមីនកម្ពុជា កើនកូនបាន ៣៤ក្បាល មានសុខភាពល្អ អាចហ្វឹកហ្វឺនឲ្យក្លាយជាអ្នកចម្បាំងគ្រាប់មីន
ភ្នំពេញ ៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានប្រកាសដំណឹងដ៏រីករាយ គឺមេពូជសុនខហិតមីនកម្ពុជា កើតកូន ៤សំបុន បានកូនចំនួន ៣៤ក្បាល។ អគ្គនាយកស៊ីម៉ាក់ ចាត់ទុកកូនសុនខកើតថ្មីទាំងនេះ ជាកូនពូជអ្នកចម្បាំងជាមួយគ្រាប់មីន ដែលត្រៀមហ្វឹកហ្វឺនក្នុងពេលខាងមុខ។
បេីតាមហ្វេសប៊ុកលោក ហេង រតនា បានសរសេរថា «កូនពូជអ្នកចម្បាំងជាមួយគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម! ចាប់ផ្តើមសប្តាហ៍នេះមេពូជសុនខកើតបាន ៤សំបុក បានកូនសុនខចំនួន៣៤ក្បាល ដែលមានសុខភាពល្អ និងអាចហ្វឹកហ្វឺនឱ្យក្លាយជាអ្នកចម្បាំង ដើម្បីសុខសុវត្ថិភាពសង្គមមនុស្ស»។
គួររំលឹកថា សុនខហិតមីន ត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដោយកងទ័ពប្រទេសស៊ុយអ៊ែតក្នុងឆ្នាំ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោងនៅឆ្នាំ២០០២។ ប៉ុន្ដែ CMAC បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូនៃកម្មវិធី សុនខហិតមីនចាប់ពីឆ្នាំ២០០២ រហូតទទួលបានភាពជោគជ័យ និងរឹងមាំតែម្ដងនៅអំឡុងឆ្នាំ២០១៦។
ជាមោទនភាព បច្ចុប្បន្នដែលអង្គភាពស៊ីម៉ាក់បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការក្នុងប្រទេសផង៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ