ក្រសួងវប្បធម៌ អំពាវនាវដល់យុវជន កុំភ្លើតភ្លើន ប្រាសចាកវប្បធម៌ និងប្រពៃណីខ្មែរ ក្នុងទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវ និងការណែនាំដល់យុវជនកម្ពុជា កុំប្រព្រឹត្តអំពើប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ។
ក្នុងលិខិតរបស់ក្រសួងវប្បធម៌ បានឱ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួននិយមហៅថា ទិវា នៃក្តីស្រឡាញ់ ជិតឈានចូលមកដល់ហើយ។ បច្ចុប្បន្ន ទិវានេះបាននិងកំពុងជ្រៀតចូលក្នុងសង្គម ជាតិកម្ពុជាជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់
ដោយភាពភ័ន្តច្រឡំ នាំឱ្យមានផល ប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិទៀតផង។
ក្នុងបរិការណ៍នេះប្រជាជន ជាពិសេសយុវជនកម្ពុជា ចាំបាច់ត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅពី វប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយអំពី ខ្លឹម សារនៃថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ទំនៀមទម្លាប់នាំចូលពីក្រៅ ដើម្បីបន្ស៉ី និងសម្របទៅតាមបរិបទ នៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាការពារឲ្យបាននូវតម្លៃ និងឧត្តមភាពនៃវប្បធម៌ជាតិដែលមាន ចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។
ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយ ភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីគោរពស្រឡាញ់ នៅជុំវិញខ្លួនយើងជាអាទិ៍៖ ក្រុម គ្រួសារ, ឪពុកម្តាយ, ប្ដី/ប្រពន្ធ, កូន, ចៅ និងចំពោះញាតិមិត្ត និងក្រុមមនុស្សមួយចំនួនដូចជា៖ ជន ពិការ, កុមារកំព្រា, និងអ្នកដែល ខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាព សរសេរលិខិត ជូនពរ ,ការជូនអំណោយផ្សេងៗ, ការសំណេះសំណាល ឬទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្ស រីករាយតែត្រូវគោរពតាមវិធានសុខាភិបាល ដោយរក្សាគម្លាត និងនៅទីតាំងបើកចំហ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ