សម្តេច ស ខេង បញ្ជាឲ្យអាជ្ញាធរការពារសុវត្ថិភាពស្ថានទូតនៅកម្ពុជា ក្នុងស្ថានការណ៍សង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងតានតឹង
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវការពារសុវត្ថិភាពស្ថានទូត ឬស្ថានតំណាង នៅកម្ពុជា ឲ្យបានជាដាច់ខាត ក្នុងស្ថានភាពសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងតានតឹង។
ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង មានប្រសាសន៍ថា «ក្នុងស្ថានភាព ដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងតានតឹង យើងចាំបាច់ត្រូវយកចិត្តទុកដាក់ ដើម្បីហ្នឹងធានានូវសុវត្ថិភាពដល់ស្ថានទូត ស្ថានតំណាង ដែលមានការពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងឱ្យបានជាដាច់ខាត»។
សម្ដេច បន្ដថា អាជ្ញាធរពាក់ព័ន្ធទាំងអស់មិនមើលស្រាល់ចំពោះជនឱកាសនិយម ឬឧដ្ឋក្រិត្យជន ដែលអាចនឹងប្រើប្រាស់ស្ថានការណ៍សង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យមានបញ្ហាដល់ស្ថានទូត ស្ថានតំណាង បុគ្គល ឬមន្ដ្រីរបស់ស្ថានទូត ឬស្ថានតំណាងទាំងនោះ ហើយធ្វើយ៉ាងណាការពារសុវត្ថិភាពជូនពួកគាត់។
សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈកងកម្លាំងរុស្ស៊ី បានចូលឈ្លានពានប្រទេសអ៊ុយក្រែនជាច្រើនកន្លែង ផងដែរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ