ភ្នំពេញ៖លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើបច្ចុប្បន្នភាពជូនលោកអំពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ក្នុងនោះរួមមាន៖ ប្រព័ន្ធប្រតិបត្តិការរថភ្លើ ងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនិងបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធ សាស្ត្រអភិវឌ្ឍន៍គម្រោងទាំងនេះ។

ការបង្ហាញនេះធ្វើឡើង ក្នុងឱកាសលោក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់លោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា និងគណប្រតិភូ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះការគាំទ្រទាំងឡាយលើការកសាងសមត្ថភាព និងការអភិវឌ្ឍនធនធានមនុស្ស ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីក ចម្រើនថែមទៀត និងបានស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាពទាក់ទងនឹងការគាំទ្រវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់កូនខ្មែរ ឱ្យមានសមត្ថភាពខ្លាំងពូកែ និងតម្រូវការគ្រឿងចក្រ Stabilizer សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រកបដោយប្រសិទ្ធភាព។ 

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត កាណាដាមានជំនាញបច្ចេកទេសគ្រប់ គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលមិនបង្កផល ប៉ះពាល់ដល់បរិស្ថាន (Clean Technology) និងបានស្នើឱ្យក្រសួងកំណត់នូវវិស័យនានា ដែលជាតម្រូវការចាំបាច់ និងអាទិភាពរបស់ខ្លួនសម្រាប់ការបណ្ដុះបណ្ដាលទាំងនោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ