សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៤នាក់ករណីចាប់បង្ខាំងមនុស្ស និងជម្រិតទាប្រាក់នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កា កាលពីយប់ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២២ បាន ធ្វើការឡោមព័ទ្ធសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត និង បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៤នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ការចាប់បង្ខាំង ជនរងគ្រោះ និង ចាប់ជំរិតទារប្រាក់នៅសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ការចុះប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានទទួលពាក្យបណ្ដឹងរបស់សាច់ញាតិជនរងគ្រោះពីក្រុងបាវិត ខេត្តស្វាយរៀងថា មានក្រុមជនសង្ស័យជាជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់ជំរិតមនុស្ស ដើម្បីទារប្រាក់ នៅភ្នំពេញ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងស៊ើបអង្កេតបន្ថែម កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បី ចាត់ការតាមនីតិវិធី ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ