មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង បានទទួលពិនិត្យនិងព្យាបាល កុមារជាង៤០ម៉ឺននាក់ ក្នុងឆ្នាំ២០២១
ភ្នំពេញ៖មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងឆ្នាំ២០២១ បាន ទៅទទួលសេវាពិនិត្យ និងសម្រាកព្យាបាល កុមារកម្ពុជាប្រមាណជាង ៤០ម៉ឺន នាក់ ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ ពីតំណាងមន្ទីរពេទ្យគន្ធបុប្ផា។
របាយការណ៍នេះ បានឱ្យដឹងថា ចំនួនអ្នកជំងឺជាកុមារមកពិគ្រោះ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ៣៨៥ ៥១៩នាក់ និង អ្នកជំងឺកុមារចូលមកសម្រាកព្យាបាលក្នុងមន្ទីពេទ្យមាន ចំនួន ៨០ ៦៧២ នាក់ ។
ចំណែកស្រ្តីមានផ្ទៃពោះដែលបានមកពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅសម្ភព (មន្ទីរពេទ្យជ័យវរ្ម័នទី ៧) មានចំនួន ៦២ ៥៣៩ នាក់ ។ ស្រ្តីមានផ្ទៃព្រោះបានសម្រាក និងសម្រាលកូន ១៩ ៥០៦ នាក់, ស្រ្តីមកសម្រាកព្យាបាលជំងឺកូវីដ-១៩ចំនួន ២ ៩០០ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ៦៧០ នាក់ និងវះកាត់សរុប ២៣ ៨៥៥ នាក់ ។
លើសពីនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, មន្ទីរពេទ្យបានរៀបចំសម្រួលហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក និងក្រុមការងារ សម្រាប់ព្យាបាលអ្នកជំងឺដែលរកឃើញមេរោគកូវីដ-១៩ នៅអគារដាច់ដោយឡែកពីអគារពិនិត្យ និងព្យាបាលជំងឺទូទៅរបស់មន្ទីរពេទ្យ ទាំងនៅភ្នំពេញ និងនៅសៀមរាបផងដែរ ។
តាមរបាយការណ៍ដដែលនៅក្នុងឆ្នាំ ២០២១ «មូលនិធិគន្ធបុប្ផាកម្ពុជា» ទទួលបានថវិកាបរិច្ចាគ ប្រមាណ ១៨ .៥ លានដុល្លារអាមេរិក កើនឡើង ១១,៦% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដោយទទួលបានពីសមាជិកសរុបចំនួនជាង ១៥០ ០០០ នាក់ ។ ថវិកាទាំងនេះបានមកពីប្រភពនានាដូចជា៖ វិភាគទានរបស់រាជរដ្ឋាភិបាល កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហម និងការបរិច្ចាគពីសប្បុរសជនទូទៅ។ ជាមួយគ្នានេះ ក្នុងឆ្នាំ ២០២១ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួនប្រមាណ ៤,៥ លានដុល្លារអាមេរិក៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ