រុស្ស៊ីបានប្រកាសច្រានចោលទាំងស្រុងនូវការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក គីការចោទថារុស្ស៊ីបានជួលក្រុមសកម្មប្រយុទ្ធមានទំនាក់ទំនងនឹងក្រុមតាលីបង់ ឲ្យទៅវាយប្រហារសម្លាប់កងទ័ពអាមេរិកនិងកងទ័ពអង្គការណាតូនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាសែតThe New York TimesនិងWashington Post បានដកស្រង់សម្ដីមន្ដ្រីអាមេរិកនិយាយពីអង្គភាពយោធាចារកម្មមួយរបស់រុស្ស៊ី ជាអ្នកទទួលខុសត្រូវចរចាជាមួយក្រុមតាលីបង់លើកកិច្ចការនេះ។ស្ថានទូតរុស្ស៊ីនៅអាមេរិកបានចេញអះអាងថា អ្វីដែលអាមេរិកលើកឡើងដូច្នេះនឹងឈានដល់ការគំរាមកំហែងទំនាក់ទំនងការទូត។ ក្រុមតាលីបង់ក៏បានច្រានចោលថាខ្លួនមិនបានចុះកិច្ចព្រមព្រៀងអ្វីទាំងអស់ជាមួយក្រុមចារកម្មរុស្ស៊ី។
របាយការណ៍ចោទប្រកាន់លេចធ្លាយស្របពេលដែលអាមេរិក កំពុងព្យាយាមចរចាស្វែងរកកិច្ចព្រមព្រៀងសន្ដិភាពបញ្ឈប់សង្គ្រាម១៩ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោកប្រធានាធិបតីដូណាល់ ត្រាំបាននិយាយនៅក្នុងរបាយការណ៍ចេញផ្សាយកាលពីខែមីនា ប៉ុន្ដែសេតវិមានបានច្រានចោលការចុះផ្សាយនេះ។ កាលពីល្ងាចថ្ងៃសៅរ៍លេខាធិការទទួលបន្ទុកកិច្ចការសារព័ត៌មាននៃសេតវិមានបាននិយាយថា មិនត្រឹមតែលោកប្រធានាធិបតីនោះទេ សូម្បីលោកអនុប្រធានាធិបតីក៏មិនបាននិយាយចោទប្រកាន់លើក្រុមចារកម្មរបស់រុស្ស៊ីដែរ។
មន្ដ្រីដែលមិនបញ្ចេញឈ្មោះហើយត្រូវបានកាសែតThe New York Timesដកស្រង់សម្ដីទៅចុះផ្សាយ និយាយដែរថា ទីភ្នាក់ងារចារកម្មអាមេរិកបានសន្និដ្ឋានកាលពីប៉ុន្មានខែមុនថាក្រុមចារកម្មរុស្ស៊ីបានព្យាយាមបង្កអស្ថិរភាពដល់សត្រូវរបស់ខ្លួន តាមរយៈការផ្ដល់អំណោយជាសំងាត់សម្រាប់ការវាយប្រហារដោយជោ គជ័យលើកងកម្លាំងចម្រុះ។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមឬក៏ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលជាប់ទាក់ទងជាមួយពួកគេ ត្រូវជឿជាក់ថាបានទទួលប្រាក់មួយចំនួន ប៉ុន្ដែក្រោយមកស្ថានទូ តរុស្ស៊ីប្រចាំនៅអាមេរិក បានសរសេរសារបង្ហោះលើប្រព័ន្ធធ្វីតទ័រ អះអាងថាការចុះផ្សាយព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ។សម្រាប់ក្រុមតាលីបង់បានចាត់ទុកការចោទប្រកាន់ថា ពួកគេមានទំនាក់ទំនងជាមួយក្រុមចារកម្មរុស្ស៊ីគឺគ្មានមូលដ្ឋានច្បាស់លាស់។
តាមរយៈអ្នកនាំពាក្យក្រុមនេះនិយាយថាពួកគេបានបញ្ឈប់សកម្មភាពវាយប្រហារលើកងទ័ពអាមេរិកនិងកងទ័ពណាតូបន្ទាប់ពីបានព្រមព្រៀងកាលពីខែកុម្ភៈ ដកទ័ពថយជាការដោះដូរនឹងការដកទណ្ឌកម្ម។ ក្រុមតាលីបង់បញ្ជាក់ថាពួកគេមិនឲ្យមានក្រុមជ្រុលនិយមធ្វើប្រតិបត្ដិការនៅក្នុងតំបន់ដែលពួកគេកាន់កាប់ឡើយ៕sp