ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារ NPNews នាំយកថវិការ ដែលបាន មកពីសប្បុរជននានា ដើម្បីផ្ដល់ជូនកុមារា ពេជ្រ ធារ៉ា កីឡាករជិះកង់លេខ ២៦១ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កំពុងកោតសរសើរទឹកចិត្តតស៊ូរបស់ប្អូនប្រុសបោះទោះប្អូនមានត្រឹម កង់កញ្ចាស់ដើម្បីប្រណាំង។

សូមជម្រាបថា ថ្វីដ្បិតមិនបានយកឈ្នះទទួលជ័យលាភីចំណាក់ថ្នាក់លេខ១ ក្នុងការប្រកួតប្រណាំងកង់ កាលពីពេលថ្មីៗនេះក៏ពិតមែន តែកុមារា ពេជ្រ ធារ៉ា បានយកឈ្នះបេះដូងទស្សនិកជន ដែលចូលរួមទស្ស នាជាច្រើន និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម ជាមួយ ឆន្ទៈមុះមុត មិនខ្មាសអៀនរបស់គេ ដោយបានតាំងចិត្ត ចូលរួមប្រកួតដែលគេដឹងថា កង់របស់ដៃគូខ្លួនសុទ្ធតែល្អៗ ព្រមទាំងមានតម្លៃថ្លៃ ចំណែករូបគេ ត្រឹមកង់កញ្ចាស់ប៉ុណ្ណោះ។

ក្នុងពេលជាមួយគ្នានោះផងដែរ អង្គភាពសារព៌ត័មាន NP News បានជួបសម្ភាសន៍ជាមួយបងប្រុស កឹម សុវណ្ណា ដែលជាអ្នកថតរូបប្អូនប្រុស ពេជ្រ ធារ៉ា ដែលបានធ្វើការប្រកួតប្រណាំងកង់កាលពីថ្ងៃទី៨ ខែ វិច្ឆិកា កន្លងមកនេះ។ អ្វីដែលពិសេសជាងនេះទៅទៀត បងប្រុស កឹម សុវណ្ណា បានប្រាប់អង្គភាពសារព៌ត័មាន NP News ថា គាត់ជាអ្នកថតរូបជាយូរឆ្នាំមកហើយ ក៏មានបទពិសោធន៍ច្រើនណាស់ដែរក្នុងវិស័យមួយនេះ ហើយនៅពេលថ្មីៗនេះ គាត់បានមកថតកម្មវីធីប្រណាំងកង់មួយកន្លែងនៅព្រែកលាភ។ គាត់បានបន្ថែមទៀតថា នៅក្នុងការប្រណាំងកង់នោះដែរ មានកុមារជាច្រើននាក់ធ្វើការប្រកួត បន្ទាប់មកគាត់ធ្វើការថតរូបជាច្រើន ហើយអ្វីដែលគាត់ចាប់អារម្មណ៍ក្នុងការប្រកួត គឺមានក្មេងប្រុសម្នាក់អត់មានស្បែកជើង អត់មានមួក មានតែកង់កញ្ចាស់មួយប៉ុណ្ណោះមកប្រកួតនឹងគេ។

សូមបញ្ជក់ថា រូបថតប៉ុន្មានសន្លឹកដែលបានថត និងចែកចាយតាមបណ្តាញសង្គមនោះ បានឆក់យកបេះដូងមហាជនជាច្រើននៅតាមបណ្ដាញសង្គមហ្វេសប៊ុក ទាំងក្នុងនិងក្រៅប្រទេសយ៉ាងខ្លាំង ហើយរូបភាពទាំងនេះក៏បានកែប្រែជីវភាពប្អូនប្រុស ពេជ្រ ធារ៉ា នឹងក្រុមគ្រួសារឱ្យបានល្អប្រសើរជាងមុនផងដែរ៕

សូមអរគុណសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ ប្អូនប្រុសធារ៉ានិងក្រុមគ្រួសារ មានដូចខាងក្រោម៖

១)ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត 

ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ 

២៥០$ 

២)ក្រុមហ៊ុន Solar GPS Technology Cambodia Co.,Ltd២០ម៉ឺនរៀល

៣)ក្រុមហ៊ុន Bright Star Logestics ១០ម៉ឺនរៀលមួក១,អំពូល

ភ្លើងកង់១ឈុត

៤)ក្រុមហ៊ុន ហានីសម្រស់ធម្មជាតិ ១០ម៉ឺនរៀល 

៥)ហេង ចាន់ថា រស់នៅកូរ៉េ ១០០$ 

៦)បងស្រី វត្តី ២០ម៉ឺនរៀល 

៧)លោក វណ្ណ ដេត នាយកក្រុមហ៊ុន ហ៊ា តុង ដឹងជញ្ជូន និងសំណង់ ខូ អិល ធី ឌី ១២ម៉ឺនរៀល 

៨)បង អ៊ឹង សង្ហា ប្រធានប្រឹក្សាយោលបល់អចលនទ្រព្យ ១០$

[សរុបទាំងលុយរៀលនិងដុល្លា២,១៦០,០០០រៀល]

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ