កំពង់ស្ពឺ ៖ ស្ដ្រីមេម៉ាយទីទាល់ក្រ មានកូនតូច មានជំងឺមហារីកសាច់ដុះក្នុងពោះ រស់នៅភូមិឃ្លៃថ្មី ឃុំពោធ៌ចំរើន ស្រុកបសេដ្ធ ខេត្តកំពុងស្ពឺ កំពុងដង្ហោយស្វែករកការជួយឧបត្ថម្ភពីអាជ្ញាធរ និងសប្បុរសជននានា។

ដោយសារគ្រួសាររបស់គាត់ មានជីវភាពក្រីខ្លាំងពេក ពោលបានព្រឹក ខ្វះល្ងាច បានល្ងាច ខ្វះព្រឹក គ្មានលទ្ធភាព និងគ្មានថវិកាគ្រប់គ្រាន់ ក្នុងការព្យាបាលជំងឺមហារីកសាច់ដុះក្នុងពោះនោះទេ ដោយទុករហូតបណ្ដាលឲ្យមានអាក្ការៈជំងឺកាន់តែធ្ងន់ ដោយសារគ្មានថវិកាព្យាបាល។

ស្ត្រីទីទាល់ក្រ លើកដៃសំពះដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីបានថវិកាមួយចំនួនទិញថ្នាំសង្កូវ និងមានលទ្ធភាពយកកូន ទៅកាន់មន្ទីរពេទ្យ ដែលមានលេខទូរស័ព្ទ 017344310 ,0973007832៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ