កំពង់សោម ៖ ប្រិយមិត្តជាច្រើនមានការរន្ធត់ចិត្តជាខ្លាំងដោយ យោងតាមការឲ្យដឹងពីហ្វេសបុកផេករបស់លោក ទៀ វិចិត្រ បានបង្ហោះវីដេអូ មុននេះបន្តិច បញ្ជាក់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៤:០០នាទី ទាបភ្លឺ មានទូកដឹកសំរាម របស់លោកចៅសង្កាត់កោះរ៉ុងសន្លឹម ចេញពីចំណុចផែ ៥២ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចឃ្លងកោះថាស និងកោះដែកគោលដៅ វេលាម៉ោង ០៥:៣០នាទី ម៉ាស៊ីនមានបញ្ហា ទឹករលករុញទូកបណ្ដាលឲ្យលិច នៅលើទូកមានដឹកសំរាម និងធុងហ្គាសមួយចំនួន ។

សេចក្តីរាយការណ៏បឋមថា មានមនុស្សនៅលើទូកនេះចំនួន៤នាក់ ៖

០១ -ឈ្មោះ ប៊ុត ឈុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ តាកុងទូក៥២ 

០២-ឈ្មោះ យ៉ុន ប៊ុនយ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកូនដៃទូក ៥២ 

០៣- សឿន ពែក ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កូនដៃទូក៥២ 

០៤- ឈ្មោះ ផានិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិក ស៊ីហៅន៍ 

បច្ចុប្បអ្នកទាំង០៤នាក់ខាងលើត្រូវបានជួយសង្គ្រោះដោយ អូប័រក្រុមហ៊ុន GTVC នៅវេលាម៉ោង០៨:២០នាទី នៅចំណុចក្បែរកោះថាស ហើយបានដឹកមកភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹមវិញ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ