វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារទី ១៣ ខែកក្កដានេះ ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងជ្រាខ្លាំងអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈហើយកំពុងជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចាត់វិធានការ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១៕
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះបានចុះខ្សោយចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីដើមឆ្នាំនេះដោយចោទប្រកាន់ថាបានលួចបន្លំក្នុងការបោះឆ្នោតឆ្នាំ ២០២០ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Antony Blinken បានអំពាវនាវនៅក្នុងអាស៊ានឱ្យចាត់វិធានការរួមគ្នាដើម្បីជម្រុញការបញ្ចប់អំពើហឹង្សា ការស្តារ លទ្ធិប្រជាធិបតេយ្យរបស់ភូមានិងការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។
ទន្ទឹមនឹងការសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសមាជិកអាស៊ានលោក Blinken ក៏បានជំរុញឱ្យអាស៊ានដាក់ផែនការ ៥ ចំណុចរបស់ខ្លួនសម្រាប់ប្រទេសមីយ៉ាន់ម៉ាដែលបានព្រាងនៅក្នុងខែមេសាដោយអំពាវនាវឱ្យអាស៊ានធ្វើសកម្មភាពជាបន្ទាន់ដើម្បី ឲ្យរបបភូមាទទួលខុសត្រូវចំពោះការធ្វើរដ្ឋប្រហារនេះ។
គូររម្លឹកថា កាលពីដើមខែនេះទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីលើមនុស្ស ២២ នាក់ ដែលទាក់ទងនឹងរដ្ឋប្រហារយោធានិងការវាយប្រហារជាបន្តបន្ទាប់ទៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។RT