មូស្គូ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋរុស្ស៉ី ស្តីពីវិបត្តិមីស៊ីល នៅថ្ងៃអាទិត្យម្សិលមិញថា ស្ថានភាពសព្វថ្ងៃ គឺវាស្រដៀងគ្នាទៅនឹងឆ្នាំ១៩៦២ ពីព្រោះរុស្ស៉ីកំពុងរងការគំរាមកំហែង ដោយអាវុធរបស់លោកខាងលិចនៅឯអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ តុលា ២០២២។

ទន្ទឹមគ្នា ប្រមុខការទូតរុស្ស៊ីរូបនេះបន្តរិះគន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ជាមួយការបង្ហាញក្ដីរំពឹងថា លោក បៃដិន នឹងមានឆន្ទៈក្នុងការដោះស្រាយការប្រឈមមុខដាក់គ្នា ឱ្យដូចគ្នាទៅនឹងការដោះស្រាយវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ដែរ។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអត្ថាធិប្បាយរបស់លោក ឡារ៉ូវ នោះឡើយ ប៉ុន្តែបានលើកឡើងថា កន្លងមក សហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងបើកចំហជាមួយរុស្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ