អន្តរជាតិ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានលើកឡើងថា ប្រទេសជប៉ុននឹងរក្សាការឃ្លាំមើលយ៉ាងដិតដល់ចំពោះសកម្មភាពរបស់រុស្ស៊ី និងចិន ពាក់ព័ន្ធនឹងស្ថានភាពជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២១ មីនា ២០២៣។
ប្រធានខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ម៉ាស៊ូណុ ហ៊ីរ៉ូកាហ្ស៊ូ បាននិយាយថា រុស្ស៊ីកំពុងបន្តវាយប្រហារអ៊ុយក្រែន ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា តំបន់អ៊ុយក្រែនដែលដាក់បញ្ចូលដោយទីក្រុងមូស្គូ នឹងមិនគ្របដណ្តប់ដោយការចរចា ដើម្បីដំណោះស្រាយនោះទេ៕
លោក ហ៊ីរ៉ូកាហ្ស៊ូ បានបន្ថែមថា ប្រទេសជប៉ុននឹងឆ្លៀតគ្រប់ឱកាសដើម្បីបន្តជំរុញប្រទេសចិនឱ្យចាត់វិធានការប្រកបដោយការទទួលខុសត្រូវ ខណៈពេលដែលការតាមដានចលនារបស់រុស្ស៊ី និងចិនលើបញ្ហានេះ៕