បាងកក៖ ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នាព្រឹកថ្ងៃទី១៥ ឧសភា ២០២១នេះថា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣០៩៥នាក់ទៀត និងស្លាប់១៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ចំនួនឆ្លងថ្មីនេះបានធ្វើឲ្យថៃមានអ្នកកើតកូវីដ១៩ សរុបជិត១០ម៉ឺននាក់ហើយ។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩របស់ថៃ ហៅកាត់ថា CCSA បានឲ្យដឹងថា ក្នុងចំណោមជាង៣ពាន់នាក់ មាន២២១៨ករណីឆ្លងនៅក្នុងសហគមន៍ ហើយ៨៧៧នាក់គឺជាអ្នកទោស។

គួររម្លឹកថា រលកទី៣នៃជំងឺកូវីដ១៩ ចាប់ផ្តើមពីដើមខែមេសា មក មានអ្នកឆ្លងថ្មី៧០២៨២នាក់ហើយ ប៉ុន្តែជាសះស្បើយវិញ ៣៦២៤១នាក់ ១៣៥១នាក់ឲ្យទៅផ្ទះវិញ កាលពីម្សិលមិញ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ