កាន់តែទំនើប!!! កម្មវិធី Telegram បន្ថែមមុខងារផ្សាយផ្ទាល់ (Live Streams) និងមុខងារថ្មីៗមួយចំនួនទៀត
នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធី Telegram ដែលជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមមួយកំពុងពេញនិយម និងប្រើប្រាស់យ៉ាងច្រើននៅទូទាំងពិភពលោក រួមទាំងព្រះរាជាណាចកក្រកម្ពុជាផងដែរនោះ បានធ្វើការអភិវឌ្ឍជាមួយនឹងកំណែជំនាន់ version.8.0 កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយធ្វើការបន្ថែមនូវមុខងារសំខាន់ៗមួយចំនួនទៀតដូចខាងក្រោម៖
១-ការផ្សាយផ្ទាល់ (Live Streams)៖ មុខងារនេះ អនុញ្ញាតឲ្យម្ចាស់ Channel អាចធ្វើការផ្សាយផ្ទាល់ទៅកាន់អ្នកទស្សនាដោយឥតកំណត់ចំនួនអ្នកទស្សនា។ ដើម្បីប្រើប្រាស់មុខងារនេះ លោកអ្នកម្ចាស់ក្រុម (Group admin) ត្រូវចុចលើពាក្យ "Video Chat" ចំពោះម្ចាស់ Channel វិញ (Channels admin) ត្រូវចុចលើកពាក្យ "Live Stream" ដើម្បីចាប់ផ្តើមប្រើប្រាស់មុខងារនេះ។
២-កំណែទម្រង់មុខងារបញ្ជូនបន្ត (Flexible Forwarding)៖ កំណែលើមុខនេះ អនុញ្ញាត ឲ្យអ្នកប្រើប្រាស់អាចធ្វើការកែប្រែទិន្នន័យមួយចំនួនមុនពេលបញ្ជូនតទៅអ្នកទី៣ដូចជាៈ បិទឬបង្ហាញឈ្មោះម្ចាស់ដើមមុនធ្វើការបញ្ជូនបន្ត (Hide Sender Names), ដកចេញនូវខ្លឹមសារអត្តបទភ្ជាប់ជាមួយរូបភាព ឬវីដេអូមុនពេលផ្ញើរចេញបន្ត។
៣- មុខងារ Jump to Next Channel ៖ មុខងារនេះ គឺផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការមើលខ្លឹមសារផ្សព្វផ្សាយក្នុងChannel ពីមួយChannelទៅមួយChannels ដោយគ្រាន់តែទាញពីក្រោមឡើងទៅលើជាបន្តបន្ទាប់គ្នា ។
ដើម្បីទទួលបានមុខងារ នៃកំណែថ្មីនេះ សូមធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram (Update version) ទៅកាន់ជំនាន់ចុងក្រោយបង្អស់ 8.0។
#telegram #update #social #ITDepartment #MoI