(ភ្នំពេញ)៖ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយ គឺជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

អ្នកជំងឺកូវីដ១៩រូបនេះបានចូលទៅមន្ទីរពេទ្យរុស្ស៉ី នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ គាំងបេះដូង និងបាត់បង់ស្មារតី។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង១៦រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យក៏យកសំណាកទៅពិនិត្យ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ