នៅមុននេះបន្តិច ផលិតករល្បីឈ្មោះរបស់ ហង្សមាស ម្នាក់ទៀតប្រកាសថាខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩
ផលិតករវ័យក្មេងរបស់ផលិតកម្មហង្សមាស ដែលគេស្គាល់ថាឈ្មោះ Eco Vaksong ហៅ ប៉ បានប្រកាសថាខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ នៅមុននេះបន្តិចក្រោយពេលធ្វើតេស្តរកមេរោគនេះកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ លោក ប៉ បានប្រកាសកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២១ នៅលើគណនី Facebook របស់លោកថាដោយសារលោកមានជាប់ពាក់ព័ន្ធប្រយោលជាមួយសិល្បៈករ ដែលមានវិជ្ជមានកូវីដ-១៩ ស្របពេលលោកមានអការៈ ក្អក ក្តៅខ្លួន ឈឺក ផ្តាសាយ ឈឺក្បាល ទើបលោកមកធ្វើតេស្តរកជំងឺមួយនេះ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លទ្ធផលបានចេញមកគឺលោកមានវិជ្ជមានកូវីដ-១៩ ហើយលោកបានរៀបរាប់ថា៖ “ជំរាបសួរ ពុកម៉ែបងប្អូន ជាថ្មីម្តងទៀតខ្ញុំបាទបានធ្វេីតេស្តរកមេរោគ COVID-19 លទ្ធផលចេញមកគឺ វិជ្ជាមាន (Positive) អរគុណសម្រាប់ការសួរសុខទុក្ខ ពេលនេះស្ថានភាពជំងឺរបស់ខ្ញុំ ក្រុមគ្រូពេទ្យជំនាញកំពុងព្យាបាលនិងតាមដាន អរគុណជាពិសេសដល់គ្រួសារ ហង្សមាស គ្រុបដែលបានយកចិត្តទុកជួយសម្រួលក្នុងការមេីលថែទាំខ្ញុំបាទ អរគុណលោកអគ្គនាយក អ៉ឹង សុងលាភ អ្នកស្រី អ៉ឹង គីមលាង និងអរគុណបងស្រី ចន ចាន់លក្ខិណា ប្រធានសមាគមន៍សិល្ប: ។ ជាចុងក្រោយសូមប្រជារដ្ឋទាំងអស់ចូលរួមការពារ ពាក់ម៉ាស លាងដៃ រក្សាគំលាតអោយបានត្រឹមត្រូវតាមក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស។ ខ្ញុំនិង Update ពីស្ថានភាពជំងឺរបស់ខ្ញុំនៅពេលក្រោយៗទៀត អរគុណ”៕