តូក្យូ៖ សេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិជប៉ុន លោក Itaru Nakamura បានកើតឡើងនៅពេលដែលទីភ្នាក់ងាររបស់គាត់ បានចេញផ្សាយរបាយការណ៍ ស្តីពីរបៀបដែលខ្លួនបរាជ័យក្នុងការជួយសង្គ្រោះជីវិតលោក Abe កាលពីថ្ងៃទី៨ខែកក្កដា នៅពេលលោក Abe ត្រូវបានគេធ្វើឃាតក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ABC News នៅថ្ងៃទី២៥ សីហា ២០២២។

របាយការណ៍របស់ប៉ូលិស បានរកឃើញចន្លោះប្រហោងក្នុងការការពារលោក Abe ដែលអនុញ្ញាតឲ្យអ្នកវាយប្រហារ អាចបាញ់គាត់ពីខាងក្រោយបាន។ លោក Nakamura មិនបានបញ្ជាក់អំពីពេលវេលាពិតប្រាកដ នៃការលាលែងរបស់គាត់នោះទេ។

គួររម្លឹកផងដែរថា ខ្មាន់កាំភ្លើងឈ្មោះ Tetsuya Yamagami ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការវាយតម្លៃផ្លូវចិត្តរហូតដល់ចុងខែវិច្ឆិកា។ លោក Yamagami បានប្រាប់ប៉ូលិសថា លោកបានកំណត់គោលដៅលើលោក Abe ដោយសារតែអតីតមេដឹកនាំរូបនេះ មានទំនាក់ទំនងជាមួយក្រុមសាសនា ដែលគាត់ស្អប់៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ