នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម ។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយលោក ខៀវ សុភ័គ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួន រួមមាន ទឹកត្រី ចំនួន១២,០០០ដប និងទឹកស៊ីអុីវ ចំនួន ១២,០០០ដប ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅមូលដ្ឋានខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ 

ឆ្លៀតឱកាសនោះ លោក ខៀវ សុភ័គ បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏សំខាន់របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងផ្ដល់ជាគ្រឿងឧបភោគបរិភោគនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋពលរដ្ឋ ដែលកំពុងជួបបញ្ហាដោយសារគ្រោះទឹកជំនន់ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ