នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិកា រវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយ មានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង។

លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌ នៃនាយកដ្ឋានអភិ រក្សប្រាសា ទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ថ្មទាំង៣ដុំ ជាប្រភេទថ្មភក់ទាំងអស់។ ថ្ម២ដុំ ជាចម្លាក់ព្រះពុទ្ធរូបដែលឆ្លាក់មិនទាន់ហើយ និងមួយដុំទៀត ជាចម្លាក់ខឿនប្រាសាទមានលម្អ ដោ យក្បាច់ផង។ វត្ថុទាំង៣នេះ នឹងយកទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីរក្សាសុវត្ថិភាព ចុះលេខបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ សិក្សាស្រាវជ្រាវពីប្រភព ដុសសម្អាត និងទុក ជាប្រយោ ជន៍សម្រាប់កិច្ចការផ្សេងៗ។

ទាក់ទងនឹងការស្ម័គ្រព្រះទ័យប្រគល់វត្ថុបុរាណទាំង៣ជូនអាជ្ញាធរជាតិអប្សរា ព្រះតេជគុណ តាត មហាទី មានសង្ឃដីកាថា នេះជាការរួមចំណែកជាមួយក្រសួងពាក់ ព័ន្ធដើម្បីរក្សាវត្ថុបុរាណ ទុកជាស ម្បត្តិជាតិ ការពារសុវត្ថិភាព និងការស្រាវជ្រាវចំពោះវត្ថុបុរាណដែលនៅរ៉ាយប៉ាយឱ្យមានសណ្តាប់ធ្នាប់ ចៀសផុតពីការជួញដូរ ឬការធ្វើឱ្យខូចខាតដោយប្រការផ្សេងៗព្រោះការពុំយល់ដឹង។

ព្រះអង្គក៏បានបញ្ជាក់ពីប្រភពថ្មទាំង៣ដែរថា ចំពោះថ្ម២ដុំដែលពុំមានរូបរាងច្បាស់លាស់នោះ គឺស្រង់បានពេលស្តារស្ទឹងសៀមរាប។ ចំណែកចម្លាក់ខឿនប្រាសាទមួយផ្ទាំងនោះ គឺស្ថិតក្នុងចំ នួន១០ដុំផ្សេងគ្នាដែលយកមកពីវត្តពោធ៍លង្កា ហើយត្រូវបានគេយកទៅប្រើសម្រាប់សំលៀងកាំបិត តែព្រះអង្គបានសុំរក្សាទុក និងមួយចំនួនរក្សាទុកក្រោមបល្លង្គព្រះ បើរដ្ឋការត្រូវការពេលណា ព្រះអង្គនឹងស្ម័គ្រព្រះទ័យក្នុងការប្រគល់ជូនដោយរីករាយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ