(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នឹងមានការប្រកាសផ្លាស់ប្ដូរ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់..!។ដោយលោកឧត្តមសេនីយ៍ទោ ស ថេង នឹងប្រកាសត្រូវចូលកាន់តំណែងជាស្នងការនគរបាលខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ដែលចូលនិវត្តន៍។

ពិធីនេះនឹងត្រូវរៀបចំឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី អតីតស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រូវបានចូលនិវត្តន៍ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្អាប់ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ