អបអរសាទ ! លោក ស្វាយ សំអ៊ាង ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្ទេរភារកិច្ច ជាអភិបាលខេត្តស្ទឹងត្រែងថ្មី
3 ឆ្នាំ មុន
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ច លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង ថ្មី វិញ។
សូមជម្រាបជូនថា ក្នុងការអាណត្តិការងារជា អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តបានយ៉ាងច្រើន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពធូធារ ផងដែរ។
ក្នុងឱកាសកាន់ការងារ ជាអភិបាលខេត្តស្ទឹងត្រែងវិញ នោះ ប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង បានសង្ឃឹមថា លោក ស្វាយ សំអ៊ាង នឹងដឹកនាំខេត្តឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕