គណៈកម្មាធិការបុណ្យជាតិ-អន្ដរជាតិ នឹងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង ចំនួន ៣ថ្ងៃ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង ចំនួន ៣ថ្ងៃ ក្នុងឱកាសរៀបចំខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។
ពិធីអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង ចំនួន ៣ថ្ងៃ នោះ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩នាទីយប់, ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩ នាទីយប់, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩ នាទីយប់។
តាមរយៈសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្នុងឱកាសរៀបចំខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង»៕