(មានវីដេអូ) ជនដៃដល់ វាយសម្លាប់មិត្តភ័ក្រខ្លួនឯងនៅហាង ផ្ទះនំខេក ខណ្ឌឬស្សីកែវ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅខេត្តស្ទឺងត្រែង
កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៧នឹង៥៧នាទី នៅចំណុចផ្ទះធ្វើនំខេកទីតាំងលេខ ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីឃាតម្មមួយកើតទ្បើងបង្កដោយជនសង្សយ័ឈ្នោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករហាងនំខេក ស្នាក់នៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល បានយកញញួរវាយក្បាលជនរងគ្រោះឈ្មោះហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើនំខេក ស្នាក់នៅចំណុចកើតហេតុខាងលើ បណ្តលអោយស្លាប់។
ក្រោយពីមានហេតុការណ៍កើតឡើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដើម្បីដឹកនាំកម្លាំង សហការជាមួយអធិការខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០០នឹង៤៥នាទី បានសហការជាមួយស្នងការខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីលោកព្រះរាអាជ្ញាខេត្តស្ទឹងត្រែង យើងបានខ្នួនជនសង្សយ័នៅចំណុចអូក្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណ:ពេលជនសង្សយ័គេចខ្លួនពីខេត្តស្ទឹងត្រែងទៅលាក់ខ្លួននៅផ្ទះបងស្រីនៅខេត្តក្រចេះ។
ជនសង្សយ័ឈ្មោះ ផល បញ្ញា បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកញញួរវាយទៅលើក្បាលជនរងគ្រោះឈ្មោះ ហន ចាន់រស្មី ចំនួន២ញញួរ (មួយញញួរវាយចំសៀតផ្កា នឹងមួយញញួរទៀតចំក្បាលផ្នែកខាងក្រោយ) បណ្តាលអោយស្លាប់ ពិតប្រាកដមែន មូលហេតុដោយសារខឹង ជនរងគ្រោះជេរប្រមាថមកលើខ្លួន។ បច្ចុប្បន្ននាយកដ្ឋានកំពុងរៀបចំសំណុំរឿងតាមនិតិវិធី។