បរទេស៖ WhatsApp ដែលជាកម្មសិទ្ធិមួយរបស់ហ្វេសប៊ុកទើបតែត្រូវបានអាជ្ញាធរគ្រប់គ្រងទិន្នន័យបច្ចេកវិទ្យា របស់ប្រទេសអៀរឡង់ផាកពិន័យ ២២៥ លានផោនង់ចំពោះការបំពានច្បាប់ការពារទិន្នន័យ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន AFP៕

គណៈកម្មការការពារទិន្នន័យរបស់អៀរឡង់បានចេញការផាកពិន័យនេះ ព្រោះ WhatsApp បរាជ័យក្នុងការផ្តល់ព័ត៌មានការពារទិន្នន័យចាំបាច់ដល់អ្នកប្រើប្រាស់ គ្មានតម្លាភាព ទាក់ទិននឹងការពារ និងគ្រប់គ្រងទិន្នន័យឯកជន របស់អ្នកប្រើប្រាស់។ នេះគឺជាការផាកពិន័យធំបំផុតដែលមិនធ្លាប់មានដោយអាជ្ញាធរអៀរឡង់ ដាក់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាក្រោមច្បាប់ការពារទិន្នន័យរបស់សហភាពអឺរ៉ុប។

យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន WhatsApp បានលើកឡើងថា ការផាកពិន័យនេះ មិនសមាមាត្រទៅនឹងសកម្មភាពទាំងស្រុង ដោយបានចាត់ទុកការពិន័យនេះ ថាធ្ងន់ធ្ងរហួសប្រមាណ និងបានបញ្ជាក់ថា គេនឹងធ្វើការប្តឹងឧទ្ធរណ៍។

លើសពីនេះទៅទៀត WhatsApp អះអាងថា ក្រុមហ៊ុន WhatsApp តែងតែផ្តល់សេវាកម្មដែលមានសុវត្ថិភាព ឯកជន និងបានព្យាយាម ការពារទិន្នន័យរបស់អ្នកប្រើប្រាស់ជានិច្ច។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ