ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ករណីស្នងការរងនគរបាលខេត្តតាកែវ និងបក្ខពួកបង្ខាំងមនុស្សជំរិតទារប្រាក់ អាចនឹងមានទោសបើរកឃើញភស្ដុតាង។

ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា « ខ្ញុំមិនទាន់បានទទួលរបាយការណ៍ការងារនៃលទ្ធផលត្រួតពិនិត្យទេ។ប៉ុន្តែខ្ញុំគ្រាន់តែ បញ្ជាក់ពីជំហរពីយោបល់របស់ខ្ញុំថាកាលណាអ្នកណាក៏ដោយឲ្យតែប្រព្រឹត្តបទល្មើសគឺមានទោសហើយបើរកឃើញថាមានភស្តុតាង»។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង បានឲ្យនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាលចុះធ្វើស្រាវវជ្រាវករណី លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលត្រូវបានមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវប្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ