មូស្គូ៖ ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់លោកប្រធានាធិបតី Vladimir Putin ថា លោកមានជំនឿថា ប្រជាជនរុស្ស៊ីនឹងគាំទ្រលោកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងកំណត់នៅឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ មីនា ២០២៣។

លោក ពូទីន ដែលឡើងកាន់អំណាចនៅថ្ងៃចុងក្រោយនៃឆ្នាំ 1999 នៅពេលដែលលោក Boris Yeltsin លាលែងពីតំណែង គឺជាមេដឹកនាំវិមានក្រឹមឡាំងដែលកាន់អំណាចយូរបំផុតចាប់តាំងពីលោក Josef Stalin ។

លោកពូទីន បានបន្ថែមថា ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកពូទីន ប្រទេសរុស្ស៊ីបានបោះជំហានយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ដ៏វិបុលភាពរបស់ខ្លួន។ «ខ្ញុំមានទំនុកចិត្តថាប្រជាជនរុស្ស៊ីនឹងបន្តផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់អ្នក»។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីចិន បានធ្វើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីជម្លោះអ៊ុយក្រែនបានផ្ទុះឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ