ក្រសួងថាមពលឡាវ បានចុះត្រួតពិនិត្យទំនប់វារីអគ្គិសនីណាម ធឿន ១ បន្ទាប់ពីមានការលេចធ្លាយនៅជិតជញ្ជាំងទំនប់បានធ្វើឲ្យសាធារណជនព្រួយបារម្ភ
ឡាវ៖ ក្រសួងបានចេញសេចក្តីជូនដំណឹងកាលពីម្សិលមិញដោយបញ្ជាក់ថា ខ្លួនបានសង្កេតឃើញទំនប់ និងវារីអគ្គិសនីជាច្រើនបាននឹងកំពុងស្តុកទឹកក្នុងបរិមាណច្រើន ដោយថាទំនប់ត្រូវធានាបាននូវការគ្រប់គ្រងទឹកសមរម្យ និងផែនការគ្រាអាសន្ន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Laos News នៅថ្ងៃទី២០ កក្កដា ២០២២។
គម្រោងវារីអគ្គិសនីទាំងអស់ត្រូវបានជំរុញឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត តាមដានគំរូអាកាសធាតុដែលទាក់ទងនឹងព្យុះ និងត្រូវយកចិត្តទុកដាក់ចំពោះបរិមាណទឹកដែលអាចចូលក្នុងអាង។
លើសពីនេះ ទំនប់ទាំងអស់ត្រូវធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ដែលមានស្រាប់ទាក់ទងនឹងទ្វារទឹក ស្ថិតក្នុងលំដាប់ដំណើរការពេញលេញ និងរួចរាល់សម្រាប់ប្រតិបត្តិការ។
ដោយឡែក ការជូនដំណឹងនេះធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់ក្រុមហ៊ុនថាមពល ណាម ធឿន ១ កាលពីម្សិលមិញ បន្ទាប់ពីវីដេអូលេចធ្លាយនៅជិតជញ្ជាំងទំនប់បានធ្វើឲ្យសាធារណជនព្រួយបារម្ភ។
យ៉ាងណាមិញ តំណាងមកពីគម្រោងវារីអគ្គីសនីបានបដិសេធការអះអាងដែលថាទំនប់នេះមិនមានសុវត្ថិភាពដោយនិយាយថាអ្នកជំនាញបានចុះអង្កេតតំបន់នោះហើយបានបញ្ជាក់ថាការជ្រាបទឹកមិនបង្កគ្រោះថ្នាក់ នៃទំនប់នោះទេ។RT