ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ហូម ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជំហានទី១ ជូនអតិថិជន របស់គម្រោងលំនៅឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល
ភ្នំពេញ ៖ លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេ និងទីមួយរបស់កម្ពុជា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់ អ្នកឧកញ៉ា សៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណៈជនទូទៅ។
គម្រោង បានសាងសង់លំនៅឋានតម្លៃសមរម្យ ចំនួន 2457 ល្វែង និង សួនច្បារសាធារណៈចំនួន៣ នៅលើផ្ទៃដីជាង 23 ហិកតា ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំង ប្រកបដោយសក្តានុពលទាំងឱកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅជាង ៧គម ពីប្រលានយន្តហោះភ្នំពេញថ្មី។
លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម បានលើកឡើងថា “ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការទទួលបានលំនៅឋានមួយ ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ និងបរិស្ថានរស់នៅប្រកបដោយសុខមាលភាព សោភ័ណភាព សណ្តាប់ធ្នាប់ ការរស់នៅស្អាត និងសេចក្តីថ្លៃថ្នូរ ក្នុងតម្លៃទាបជាង ៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។ ជាពិសេស អតិថិជនមិនតម្រូវឲ្យចំណាយបង់ពន្ធប្រថាប់ត្រា៤% ពេលផ្ទេរកម្មសិទ្ធិនោះឡើយ ដោយពន្ធប្រថាប់ត្រានេះគឺជាបន្ទុករបស់រដ្ឋ”។
លោក យក់ សុធីរិទ្ធ បានបន្ថែមទៀតថា ការទិញផ្ទះគឺជាការសម្រេចចិត្តដ៏ធំមួយក្នុងជីវិតរស់នៅរបស់មនុស្សយើងម្នាក់ៗ ព្រោះផ្ទះរបស់យើងមិនមែនគ្រាន់តែជាទីជម្រកសម្រាប់ស្នាក់នៅតែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាទ្រព្យសម្បត្តិ និងជាកេត្តិ៍តំណែលគ្រួសារដ៏សំខាន់។ ហេតុដូច្នេះ ការទទួលបានភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើផ្ទះដែលបងប្អូនមាន គឺមានសារៈសំខាន់ខ្លាំងណាស់។ ហើយកម្មវិធីថ្ងៃនេះគឺបានឆ្លុះបញ្ចាំងពីការគិតគូrនិងយកចិត្តទុកដាក់របស់គម្រោងទៅលើអតិថិជនរបស់ខ្លួន។
លោក បណ្ឌិត បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានមតិចាប់អារម្មណ៍ថា “ការផ្តល់លំនៅឋានមានស្តង់ដា គុណភាព សោភ័ណភាពស្រស់ស្អាត និងតម្លៃសមរម្យ រួមជាមួយនឹងកម្មសិទ្ធិស្របច្បាប់ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលដៅលើកកម្ពស់ការរស់នៅប្រកបដោយសុខដមរមនា ផាសុខភាព មានសាមគ្គីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបនិងមធ្យម”។
លោក ក៏បានបន្ថែមទៀតថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជំហានទី១ ជូនប្រជាពលរដ្ឋជាអតិថិជនរបស់គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គលថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់គម្រោង ដែលកើតចេញពីការសហការណ៍រវាងរាជរដ្ឋាភិបាលនិងក្រុមហ៊ុនវើលប្រ៊ីដ ហូម ស្របតាមគោលបំណងនៃគោលនយោបាយជាតិស្ដីពីលំនៅឋាន។
ទោះបីជាគម្រោងស្ថិតក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងក៏ពិតមែន គម្រោងនៅតែបន្តអភិវឌ្ឍន៍ក្នុងគម្រោងឥតឈប់ឈរ ដើម្បីនាំមកនូវអត្ថប្រយោជន៍ថ្មីៗជូនអតិថិជនរបស់យើង (ដូចជាការរៀបចំជាផ្សាររាត្រីសិរីមង្គលនៅទីតាំងគម្រោងតែម្តង)។ រីឯតម្លៃផ្ទះវិញ គឺក្រុមហ៊ុននៅតែផ្តល់ជូននូវតម្លៃពិសេសក្រោម 30,000 ដុល្លារអាមេរិកប៉ុណ្ណោះ ដោយផ្តល់លក្ខខណ្ឌបង់ងាយស្រួលទៅតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ ហើយចំពោះការជាវនៅពេលនេះ គឺអតិថិជនអាចទទួលបានលំនៅឋានចូលរស់នៅបានភ្លាមៗតែម្តង បន្ទាប់ពីបំពេញឯកសារទិញលក់រួចរាល់។ អាស្រ័យហេតុនេះ បងប្អូនដែលធុញទ្រាន់នឹងការស់នៅផ្ទះជួល គ្នានឯកជនភាព គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន ដោយត្រូវចំណាយលុយបង់ថ្លៃផ្ទះជួលប្រចាំខែផងនិងចំណាយផ្សេងទៀតផង ហើយមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនៅក្នុងគម្រោងរបស់យើង សូមទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បានឬតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 ជារៀងរាល់ថ្ងៃ៕