កងកម្លាំងសន្តិសុខអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង ដែលចាប់បានដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សា និងធ្វើបោសសំអាតតំបន់
អន្តរជាតិ៖យោធាអ៊ីស្រាអែល បាននិយាយថា ទាហានបានរឹបអូសមកវិញទីតាំង ចំនួន ២២ និងធានាឡើងវិញនូវសន្តិសុខ ប៉ុន្តែនៅតែបន្តវាយលុករហូតដល់ ៨កន្លែង ទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃ០៩ តុលា ២០២៣។
ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដោយខ្មាន់កាំភ្លើងរាប់រយនាក់ ដែលចេញមកពីក្រុមហាម៉ាស់ ដោយមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតយ៉ាងខ្លាំងក្លានោះ តាមសេចក្តីរាយការណ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ 600 នាក់នៅក្នុងប្រទេសអ៊ីស្រាអែល។ បន្ទាប់មក មានមនុស្សជាង ៣៧០ នាក់ នៅហ្គាហ្សា ត្រូវបានសម្លាប់ក្នុងការវាយប្រហារសងសឹករបស់ អ៊ីស្រាអែលផងដែរ។
បើយោងតាមយោធាអ៊ីស្រាអែល ខ្មាន់កាំភ្លើងប៉ាឡេស្ទីន ៤០០ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ីស្រាអែល នេះ។
សូមបញ្ចាក់ថា ប្រតិបត្តិការវាយប្រហារដ៏សាហាវបំផុត របស់កងទ័ពអ៊ីស្រាអែល បានរៀបចំឡើង មិនធ្លាប់មានចាប់តាំងពីសង្រ្គាម Yom Kippur កាលពី ៥០ឆ្នាំមុន បន្ទាប់ពីមានការវាយប្រហារពីក្រុមហាម៉ាស់៕