គំរូល្អមែន! វត្តអារាមមួយនៅខេត្តព្រៃវែង កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីព្រះសង្ឃដាំបន្លែគ្រប់មុខនៅក្នុងបរិវេណវត្ត
ព្រៃវែង៖ យោងតាមហ្វេសប៊ុកផេក ឈ្មោះថា វត្តសិរិសាគរ ដូងស្ដើង បានបង្ហោះអត្ថន័យ ភ្ជាប់ជាមួយរូបភាពថា អរុណសួស្ដី ថ្ងៃ៣កុម្ភៈ ចង់ប្រាប់លោកអ្នក កុំខ្ជិលៗ!!!!! កូនចៅច្រើន ដើម្បីទប់ទល់ការចំណាយ ឆ្លៀតម៉ោងទំនេរ ដាំបន្លែធម្មជាតិខ្លះៗ ។
ដោយឡែក បើមើលតាមរូបភាពបានបង្ហាញពី ទិដ្ឋភាពដ៏ស្រស់បំព្រង ភោគផល បន្លែបង្ការ បានហុចផលបបរហូរហៀរ មានស្ពៃ សាឡាត់ ពោត ត្រប់ ល្ហុង ដែលជាប្រភពដ៏សំខាន់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃពោលពេញទៅដោយជីវជាតិ គ្មានជាតិគីមី។
យ៉ាងណាមិញ វត្តសិរិសាគរ ដូងស្ដើង ស្ថិតនៅភូមិស្វាយព្រឹម ឃុំសេនារាជឧត្តម ស្រុមព្រះស្ដេច ខេត្តព្រៃវែង កំពុងមានចាប់អារម្មណ៍ជាខ្លាំង ក្រោយពីវត្តអារាមមួយនេះ បានបង្ហាញគំរូដ៏ល្អទៅកាន់ពុទ្ធសាសនិកជន។ ព្រះសង្ឃនៅវត្តអារាមមួយនេះតែងតែបំពេញកិច្ចការងារគ្រប់សាពើរមិនថាការស្រែចម្ការ ដាំដំណាំបន្លែធ្វើសួរច្បារលម្អវត្តជាដើម។ ប្រការនេះហើយធ្វើអោយពុទ្ធសាសនិកជន ប្រជាពលរដ្ឋ កោតសរសើរជាខ្លាំង ថាវត្តអារាមមួយនេះ ពិតជាគំរូល្អណាស់ព្រះសង្ឃមិនខ្ជិលច្រអូសចាំតែចង្ហាន់ស្រាប់ៗនោះទេ។