ភ្នំពេញ៖ លោក Honda  ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រេីសជាតិកម្ពុជា  បានសរសេរសារលាប្រជាជនកម្ពុជា  ក្រោយខ្លួនបញ្ចប់ភារកិច្ចជាគ្រូបង្វឹកបាល់ទាត់ជម្រេីសជាតិកម្ពុជា  ដោយប្រែសម្រួលជាភាសាជាតិថា៖  អរុណសួស្តី! ដូចអ្នកទាំងអស់គ្នា បានដឹងហើយថា ភារកិច្ចរបស់ខ្ញុំ ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់កាលពីយប់មិញ។ 

លោក Honda បន្តថា «ពួកយើងចង់ឲ្យអ្នកទាំងអស់គ្នា សប្បាយចិត្តជាមួយលទ្ធផលល្អប្រសើរមួយ។ ប៉ុន្តែពួកយើង មិនអាចធ្វើបាន។ ពួកយើងមិនគួរសន្យានោះទេ ហើយពេលខ្លះខ្ញុំក៏ពិបាកទទួលយកលទ្ធផលមិនល្អទាំងនោះដែរ»។

ខ្ញុំមានអារម្មណ៍ថា ការដឹកនាំរបស់ខ្ញុំ  បរាជ័យជាច្រើនដង ចាប់ពីឆ្នាំ២០១៨មក ។ ប៉ុន្តែអ្នកទាំងអស់គ្នា ជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ។ ទាំងនេះ គឺជាមូលហេតុ ដែលខ្ញុំបន្តភារកិច្ចការងារខ្ញុំ រហូតដល់បញ្ចប់រយ:ពេល៥ឆ្នាំនេះ។

អ្នកគាំទ្រ និងកីឡាករទាំងអស់ បានផ្ដល់ឲ្យខ្ញុំគ្រប់យ៉ាង។ ខ្ញុំមានមោទកភាពចំពោះអ្នកទាំងអស់គ្នា។

ជាចុងក្រោយ ខ្ញុំចង់និយាយពាក្យមួយម៉ាត់ថា " ត្រូវមានក្តីស្រមៃ ហើយដើរតាមក្តីស្រមៃខ្លួន"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ