ភ្ញៀវទេសចរជាង ៤៧ម៉ឺននាក់ ទៅលេងកម្សាន្ដនៅពេលឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរ អញ្ជើញមកកម្សាន្ដនៅខេត្តព្រះសីហនុសរុប ចំនួន៤៧២.៦៩៧នាក់ កើនឡើង ២១,២៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងសម្រួលសារាចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំសកល២០២៤ នៅខេត្តព្រះសីហនុ។
ជារួមតាមរយៈការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពបង្កលក្ខណៈឲ្យប្រជាពរដ្ឋមានភាពសប្បាយរីករាយកុះករ និងសុខដុមរមនា ជាង៤៧ម៉ឺននាក់ ដែលបានមកចូលរួមលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ នៅខេត្តព្រះសីហនុ៕