សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក ប្រធានាធិបតីកូរ៉េខាងជើង Kim Jong-un កាលពីថ្ងៃម្សិលមិញនេះបានធ្វើការរិះគន់ចំៗ ទៅលើការសម្រេចចិត្តរបស់អ៊ុយក្រែន ដ៏គ្រោះថ្នាក់ ដែលយកអាវុធនុយក្លេអ៊ែរ មកគិតគូរអំពីអនាគតរបស់ប្រទេសជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ០២ មេសា ២០២៣។

លោកស្រី Kim Yo Joing បន្ថែមថា ផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ របស់អាមេរិក នៅក្នុងប្រទេសអ៊ុយក្រែនហើយបច្ចុប្បន្ន កំពុងបើកដំណើរការសាកល្បងនិងការស្នើសុំនៅលើវេបសាយ របស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky។

ការស្នើសុំដែលទាមទារ ឲ្យមានការចុះហត្ថលេខា យល់ព្រមពីសំណាក់ក្រុមមន្ត្រីថ្នាកដឹកនាំ យ៉ាងហោចណាស់២៥០០០នាក់ នៅទូទាំងប្រទេស ដើម្បីអាចឲ្យអ៊ុយក្រែន ក្នុងការសម្រេចចិត្តចុងក្រោយ ដាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែមកទល់ពេលនេះហត្ថលេខាដែលទទួលបាន មានត្រឹមតែ៦៥០នាក់ប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូមានគម្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស។

គួរបញ្ជាក់ផងដែរថា លោកស្រី Kim Yo-jong ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងជើងបានពិពណ៌នាកិច្ចខិតខំប្រឹងប្រែងនេះថាជារបាំងមុខដែលអាចជឿជាក់បាននៃការបញ្ចេញឆន្ទៈរបស់សាធារណជនប៉ុន្តែវាមិនពិបាកក្នុងការទាយទេថាវានឹងក្លាយទៅជាលទ្ធផលដ៏អាក្រក់របស់អាជ្ញាធរលោក Zelensky ទៅវិញនោះទេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ