អន្តរជាតិ៖ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសពីការផ្តល់មូលនិធិថ្មីមួយ ដើម្បីបង្កើតបណ្តាញព្រមានពីគ្រោះទឹកជំនន់ថ្នាក់ជាតិ និងអាចទុកចិត្តបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីបរិស្ថាន និងទឹកអូស្រ្តាលី លោក តាន់យ៉ា ផ្លីប៊ឺសេក និង រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នអូស្រ្តាលី លោក ម៊ូរ៉េ វ៉ាត់ បាននិយាយថា កញ្ចប់ថវិកា២៣៦លានដុល្លារអូស្ត្រាលី ឬប្រហែល១៥៧.២លានដុល្លារអាមេរិក នឹងត្រូវចំណាយក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធព្រមានពីគ្រោះទឹកជំនន់ថ្នាក់ជាតិ ដើម្បីការពារសហគមន៍ពីគ្រោះមហន្តរាយធម្មជាតិ។

មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីរ៉ាប់រងការចំណាយផ្សេងៗ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវការវ៉ាស់កម្រិតកម្ពស់ទឹកជំនន់ ក្នុងនោះរដ្ឋខ្វីនលែន ជារដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុតរបស់ប្រទេសអូស្រ្តាលី នឹងត្រូវបានផ្តល់អាទិភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ